Month: January 2026

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា នៅកំពង់ស្ពឺ ដល់មន្ត្រីនគរបាលខេត្តពីរ ដើម្បីពង្រឹងសមត្ថភាពអនុវត្តច្បាប់។

ខេត្តកំពង់ស្ពឺ៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ន.ប.ប) បានបើកវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយរយៈពេលពីរថ្ងៃ ស្ដីពី «មូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» ដល់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ វគ្គសិក្សានេះដឹកនាំដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ឃួន សុពិសិដ្ឋ តំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងគោលបំណងបំពាក់បន្ថែមនូវចំណេះដឹង និងជំនាញបច្ចេកទេសជាក់ស្ដែងដល់មន្ត្រីអនុវត្តច្បាប់នៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសសម័យឌីជីថលដែលកំពុងកើនឡើង។ នាថ្ងៃទី២៨ ខែមករា…

**កិច្ចប្រជុំក្រុមលេខាធិការដ្ឋានព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បញ្ចប់ទៅដោយការឯកភាពបន្តពិភាក្សា រកចំណុចកណ្តាលរួម**

ក្រសួងការពារជាតិកម្ពុជា តាមរយៈលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ បានចេញសេចក្តីប្រកាសព័ត៌មានដ៏សំខាន់មួយ ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ កិច្ចប្រជុំរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ ដែលប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់ហើយនៅវេលាម៉ោង ៩:០០នាទីព្រឹកនេះ។ ថ្វីដ្បិតតែភាគីទាំងពីរមិនទាន់បានរកឃើញនូវ “ចំណុចកណ្តាលរួមគ្នា” ណាមួយសម្រាប់ចុះហត្ថលេខាក៏ដោយ ក៏គណៈប្រតិភូទាំងពីរបានឯកភាពជាគោលការណ៍បន្តការផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាប្រកបដោយស្មារតីសហប្រតិបត្តិការខ្ពស់ ដើម្បីឈានដល់កិច្ចព្រមព្រៀងពេញលេញនាពេលអនាគត។ កិច្ចខិតខំប្រឹងប្រែងនេះគឺផ្អែកយ៉ាងម៉ឺងម៉ាត់លើស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)…

ក្រុមប្រឹក្សាសន្តិភាពប្រកាសស្វាគមន៍កម្ពុជាក្លាយជាសមាជិកស្ថាបនិក

នៅលើបណ្តាញសង្គម X នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ សារស្វាគមន៍នេះ ក៏ត្រូវបានយកមកចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងជំនួបជាមួយឯកឧត្តម សាមូអែល ប៉ាប៉ារ៉ូ មេបញ្ជាការនៃបញ្ជាការដ្ឋាន ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចូលជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព។…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស ទី២ នៃប្រទេសព្រុយណេ នៅកោះសេប៊ូ

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស ទី២ នៃប្រទេសព្រុយណេ នៅកោះសេប៊ូ។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីមិត្តភាពយ៉ាងស៊ីជម្រៅ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសព្រុយណេ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។ ថ្ងៃទី២៨…

មន្រ្តីជាន់ខ្ពស់ក្រសួងការងារជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែលជំនួបទៀងទាត់ប្រចាំខែនេះមានគោលដៅពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីពដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាក្ដាប់បាននូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗ របស់បងប្អូនកម្មករនិយោជិតនៅកន្លែងធ្វើការងារ។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់បងប្អូនសហជីព ដែលបានកៀរគរអំណោយសប្បុរសធម៌យ៉ាងសកម្ម យកមកផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រគល់ជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារតែការឈ្លានពានទឹកដីពីសំណាក់យោធាថៃ។ ទន្ទឹមនឹងនេះ ក៏បានចលនាស្មារតីសតិអារម្មណ៍ក្នុងជួរកម្មករនិយោជិតឱ្យជឿជាក់លើរាជរដ្ឋាភិបាល រួមគ្នាជាធ្នុងមួយសាមគ្គីប្រឆាំងដាច់ខាតរាល់ការឈ្លានពានរបស់សត្រូវ…

You missed