(បន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥៧គ្រួសារ មកពីឃុំទាំង៦ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ប្រធានមន្ទីរជំនាញជុំវិញខេត្ត លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកម៉ាឡៃ ប្រជាពលរដ្ឋដែលទទួលបានអំណោយក្នុងឱកាសនេះ រួមមាន៖

    • ឃុំបឹងបេង៖ ចំនួន ៦០ គ្រួសារ
    • ឃុំបាល័យ៖ ចំនួន ៦៧ គ្រួសារ
    • ឃុំអូរឡៅ៖ ចំនួន ៦៥ គ្រួសារ
    • ឃុំអូរសំព័រ៖ ចំនួន ៦០ គ្រួសារ
    • ឃុំទួលពង្រ៖ ចំនួន ៦០ គ្រួសារ
    • ឃុំតាគង់៖ ចំនួន ៤៥ គ្រួសារ

👉 សរុបរួម៖ ៣៥៧ គ្រួសារ

ក្នុងឱកាសនោះ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានលើកឡើងអំពីបញ្ហាប្រឈមនានានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់មានស្ថេរភាពពេញលេញ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលធ្វើការងារឆ្លងដែន និងអ្នកដែលវិលត្រឡប់មកពីប្រទេសថៃវិញ។ ក្រៅពីបញ្ហាសេដ្ឋកិច្ចសកល លោកអភិបាលស្រុកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ចំពោះគ្រោះមហន្តរាយធម្មជាតិដូចជា ខ្យល់កន្ត្រាក់ និងគ្រោះអគ្គិភ័យ ដែលកន្លងមកសាខាកាកបាទក្រហមខេត្ត ក៏បានជួយសាងសង់ផ្ទះចំនួន ១ខ្នង ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យក្នុងឃុំបាល័យផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បាននាំមកនូវការសួសុខទុក្ខពីសំណាក់ សម្តេចមហាកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរឡើយ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”

អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗរួមមាន៖

  • អង្ករ៖ ១ការ៉ុង (២៥ គីឡូក្រាម)
  • ទឹកត្រី៖ ១យួរ
  • ទឹកស៊ីអ៊ីវ៖ ១យួរ
  • ថវិកា៖ ២០,០០០ រៀល

Leave a Reply

Your email address will not be published. Required fields are marked *

You missed