Month: April 2026

រដ្ឋបាលខេត្តព្រៃវែងប្រកាសជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៦” ដោយមានភ្ញៀវចូលទស្សនាជាង ២,៣ លាននាក់

PMBNEWS: ខេត្តព្រៃវែង, ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ — រដ្ឋបាលខេត្តព្រៃវែង បានប្រកាសជាផ្លូវការនូវលទ្ធផលដ៏គួរឱ្យមោទនៈនៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៦” ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករសរុបប្រមាណ ២.៣២៣.០៩៦ នាក់ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍ដ៏ធំធេងនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបង្កភាពសប្បាយរីករាយ និងលើកកម្ពស់វប្បធម៌ជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង ចេញផ្សាយនៅថ្ងៃសុក្រ…

រដ្ឋបាលស្រុកមេសាង ចុះពង្រឹងសណ្តាប់ធ្នាប់សាធារណៈនៅផ្សារពោធិ៍កន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

PMBNEWS: ខេត្តព្រៃវែង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ — នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារចម្រុះនៃរដ្ឋបាលស្រុកមេសាង ដឹកនាំដោយលោក ឈឿង សារ៉ាន់ អភិបាលរងស្រុក បានចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យនៅបរិវេណផ្សារពោធិ៍កន្លែង ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ការចុះអនុវត្តនេះ គឺធ្វើឡើងស្របតាមសារាចរណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង ដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព និងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវាកម្មក្នុងផ្សារប្រកបដោយសុវត្ថិភាព។ ក្នុងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់នេះ លោក…

ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពល្បែងស៊ីសងខុសច្បាប់ដែលបន្តបើកដំណើរការដោយរលូន

April 7, 2026 |ភ្នំពេញ, កម្ពុជា | ប្រភព៖ យកព័ត៌មានដោយ លោក អ៊ាន វិសាល (ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលព្រីង ឃុំជីគរ ស្រុកត្បូងឃ្មុំ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ រួមមានមាន់ជល់ អាប៉ោង និងយូគី ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង និងចល័តពីកន្លែងមួយទៅកន្លែងមួយទៀត បង្កជាក្ដីបារម្ភដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ (យកព័ត៌មានដោយ លោក អ៊ាន វិសាល)។​ តាមរយៈប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតយក្សនេះ…

You missed