Category: សប្បុរសធម៌

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាត ៣៥៧គ្រួសារ ក្នុងស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥៧គ្រួសារ មកពីឃុំទាំង៦ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ប្រធានមន្ទីរជំនាញជុំវិញខេត្ត លោក…

You missed