ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស ទី២ នៃប្រទេសព្រុយណេ នៅកោះសេប៊ូ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីមិត្តភាពយ៉ាងស៊ីជម្រៅ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសព្រុយណេ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *

You missed