Latest Post

រដ្ឋបាលស្រុកមេសាង ចុះពង្រឹងសណ្តាប់ធ្នាប់សាធារណៈនៅផ្សារពោធិ៍កន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពល្បែងស៊ីសងខុសច្បាប់ដែលបន្តបើកដំណើរការដោយរលូន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាត ៣៥៧គ្រួសារ ក្នុងស្រុកម៉ាឡៃ ក្បួនរថយន្តរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មជ្ឈដ្ឋាននានាសង្ស័យ៖ ម្ចាស់រោងសន្ធិជន្លង់ម្រេចនៅស្រុកមេមត់ រងការចោទប្រកាន់ថាប្រើប្រាស់លេសចែកចាយក្នុងស្រុក ដើម្បីលួចឆ្មក់ដឹកផលអនុផលព្រៃឈើទៅប្រទេសវៀតណាម

រដ្ឋបាលស្រុកមេសាង ចុះពង្រឹងសណ្តាប់ធ្នាប់សាធារណៈនៅផ្សារពោធិ៍កន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

PMBNEWS: ខេត្តព្រៃវែង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ — នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារចម្រុះនៃរដ្ឋបាលស្រុកមេសាង ដឹកនាំដោយលោក ឈឿង សារ៉ាន់ អភិបាលរងស្រុក បានចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យនៅបរិវេណផ្សារពោធិ៍កន្លែង ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ការចុះអនុវត្តនេះ គឺធ្វើឡើងស្របតាមសារាចរណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង ដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព និងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកប្រើប្រាស់សេវាកម្មក្នុងផ្សារប្រកបដោយសុវត្ថិភាព។ ក្នុងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់នេះ លោក…

ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពល្បែងស៊ីសងខុសច្បាប់ដែលបន្តបើកដំណើរការដោយរលូន

April 7, 2026 |ភ្នំពេញ, កម្ពុជា | ប្រភព៖ យកព័ត៌មានដោយ លោក អ៊ាន វិសាល (ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលព្រីង ឃុំជីគរ ស្រុកត្បូងឃ្មុំ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ រួមមានមាន់ជល់ អាប៉ោង និងយូគី ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង និងចល័តពីកន្លែងមួយទៅកន្លែងមួយទៀត បង្កជាក្ដីបារម្ភដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ (យកព័ត៌មានដោយ លោក អ៊ាន វិសាល)។​ តាមរយៈប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតយក្សនេះ…

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាត ៣៥៧គ្រួសារ ក្នុងស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥៧គ្រួសារ មកពីឃុំទាំង៦ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ប្រធានមន្ទីរជំនាញជុំវិញខេត្ត លោក…

ក្បួនរថយន្តរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

(PMBNEWS – ខេត្តព្រះវិហារ)៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងចំពោះ ក្បួនរថយន្តផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈកំពុងបំពេញបេសកកម្មក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហេតុការណ៍នេះបានបង្កឱ្យមានការខូចខាតយានយន្តមួយចំនួន ប៉ុន្តែជាសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១២:២៧ នាទីរសៀល ក្បួនរថយន្តរបស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបឧប្បត្តិហេតុបុករ៉េបន្តកន្ទុយគ្នា ជាមួយម៉ូតូរ៉ឺម៉ករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ស្រុកឆែប ខេត្តព្រះវិហារ។…

មជ្ឈដ្ឋាននានាសង្ស័យ៖ ម្ចាស់រោងសន្ធិជន្លង់ម្រេចនៅស្រុកមេមត់ រងការចោទប្រកាន់ថាប្រើប្រាស់លេសចែកចាយក្នុងស្រុក ដើម្បីលួចឆ្មក់ដឹកផលអនុផលព្រៃឈើទៅប្រទេសវៀតណាម

PMBNEWS | អន្តរជាតិ (ខេត្តត្បូងឃ្មុំ)៖ កំពុងមានការរិះគន់ និងដាក់ការសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធនឹងសកម្មភាពប្រមូលទិញ និងស្តុកទុកជន្លង់ម្រេចក្នុងទ្រង់ទ្រាយធំ នៅចំណុចដេប៉ូមួយកន្លែងក្នុងស្រុកមេមត់ ដែលត្រូវបានគេសង្ស័យថាជាការរៀបចំដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាមដោយខុសច្បាប់ ក្រោមរូបភាពបន្លំភ្នែកសមត្ថកិច្ច។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា បុគ្គលឈ្មោះ លោក ថេត សង្ហា ហៅ (សីហា) ដែលត្រូវបានគេស្គាល់ថាជាម្ចាស់រោងសន្ធិ (ដេប៉ូ) ជន្លង់ម្រេច ស្ថិតនៅ ភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួមជាមួយបក្សពួកឈ្មោះ លោក លី (ត្រូវជាកូនបង្កើតរបស់លោកមេភូមិបង្កូវ)…

**លោក សឿម សា រិទ្ធ ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យថ្មី ជាផ្លូវការ ខណៈលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ឡើងកាន់តំណែងនៅនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌**

**(ខេត្តបន្ទាយមានជ័យ)៖** ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការផ្លាស់ប្តូរ និងតែងតាំងមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ នាវិមានសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមអនុក្រឹត្យលេខ ១៦៦ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំង លោក…

សម្តេចធិបតី ជំរុញការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីពង្រឹងសុខុមាលភាពសង្គម និងជោគជ័យនៃយុទ្ធសាស្ត្របញ្ចកោណ

**ភ្នំពេញ៖** ក្នុងស្មារតីចាត់ទុក «បញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នា ដែលគ្រប់ភាគីត្រូវចូលរួមដោះស្រាយទាំងអស់គ្នា» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងប្រកាសផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ កាលពីរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញអនុវត្ត «គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។ កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកែទម្រង់ស្ថាប័ន…

**រដ្ឋបាលក្រុងព្រៃវែង ប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី៖ ការលើកកម្ពស់សន្តិសុខស្ត្រី គឺជាគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍជាតិ**

**(ព្រៃវែង)៖** ក្នុងស្មារតីលើកតម្កើងតម្លៃស្ត្រី និងការប្តេជ្ញាចិត្តចំពោះសមភាពយេនឌ័រ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលក្រុងព្រៃវែង បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់វីរភាព និងការតស៊ូរបស់ស្ត្រីក្នុងសកលលោក ក៏ដូចជាការដាក់ចេញនូវទិសដៅពង្រឹងសិទ្ធិអំណាចស្ត្រីនៅក្នុងមូលដ្ឋាន។ នៅក្នុងសន្ទរកថាបើកអង្គពិធី ឯកឧត្តម ឡាំ ជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា ទិវាអន្តរជាតិនារី ៨…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យមានការកំណត់ព្រំដែនកម្ពុជា-ថៃ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់

ក្រុងវ៉ាស៊ីនតោន – សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារ បានថ្លែងអំពីស្ថានភាពព្រំដែនបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដោយបានបញ្ជាក់ថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅទីក្រុងវ៉ាស៊ីនតោន ស.រ.អ. កាលពីថ្ងៃទី១៧ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យភាគីថៃសម្រួលដល់ការចាប់ផ្តើមការងាររបស់គណៈកម្មការព្រំដែនចម្រុះ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅមានជម្លោះ។ ក្នុងការសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ចាប់តាំងពីសម្ដេចបានចូលកាន់តំណែងនៅឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី…

ក្រសួងសង្គមកិច្ច បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់ប្រព័ន្ធគាំពារសង្គមនៅខេត្តព្រៃវែង

ខេត្តព្រៃវែង ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក.ស.យ.) ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី បានរៀបចំពិធីប្រគល់សម្ភារៈឌីជីថលចំនួន ១១៦ ឈុត សម្រាប់ចុះបញ្ជីគាំពារសង្គម តាមរយៈថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) ជូនដល់រដ្ឋបាលឃុំ-សង្កាត់ទាំង ១១៦ ក្នុងខេត្តព្រៃវែង។ កិច្ចការនេះគឺជាចំណែកដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្ដល់សេវាគាំពារសង្គមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ថ្នាលឌីជីថល DSPP…

You missed