Month: February 2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យមានការកំណត់ព្រំដែនកម្ពុជា-ថៃ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់

ក្រុងវ៉ាស៊ីនតោន – សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារ បានថ្លែងអំពីស្ថានភាពព្រំដែនបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដោយបានបញ្ជាក់ថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅទីក្រុងវ៉ាស៊ីនតោន ស.រ.អ. កាលពីថ្ងៃទី១៧ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យភាគីថៃសម្រួលដល់ការចាប់ផ្តើមការងាររបស់គណៈកម្មការព្រំដែនចម្រុះ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅមានជម្លោះ។ ក្នុងការសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ចាប់តាំងពីសម្ដេចបានចូលកាន់តំណែងនៅឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី…

ក្រសួងសង្គមកិច្ច បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់ប្រព័ន្ធគាំពារសង្គមនៅខេត្តព្រៃវែង

ខេត្តព្រៃវែង ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក.ស.យ.) ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី បានរៀបចំពិធីប្រគល់សម្ភារៈឌីជីថលចំនួន ១១៦ ឈុត សម្រាប់ចុះបញ្ជីគាំពារសង្គម តាមរយៈថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) ជូនដល់រដ្ឋបាលឃុំ-សង្កាត់ទាំង ១១៦ ក្នុងខេត្តព្រៃវែង។ កិច្ចការនេះគឺជាចំណែកដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្ដល់សេវាគាំពារសង្គមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ថ្នាលឌីជីថល DSPP…

បន្តយុទ្ធនាការបង្ក្រាប៖ កម្លាំងឯកភាពស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនបុគ្គលិកឆ្នោតវៀតណាម៣នាក់ ផ្អែកលើបទបញ្ជាម៉ឺងម៉ាត់

ខេត្តកណ្ដាល៖ គណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ «ឆ្នោតកន្ទុយលេខវៀតណាម» ឈានដល់ការឃាត់ខ្លួនបុគ្គលិកចំនួន៣រូប រួមជាមួយនឹងវត្ថុតាងមួយចំនួន ដើម្បីធានានូវឧត្ដមភាពច្បាប់ក្នុងមូលដ្ឋាន។ ប្រតិបត្តិការដ៏មុតស្រួចនេះ ធ្វើឡើងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងបទបញ្ជាផ្ទាល់ពីលោក ចេង ឌីណា អភិបាលស្រុក កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។វត្ថុតាងដែលត្រូវបានចាប់យករួមមាន៖ បុរសសង្ស័យជាភ្នាក់ងារឆ្នោតវៀតណាមចំនួន៣នាក់ (ឃាត់ខ្លួន) ម៉ូតូចំនួន២គ្រឿង (ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩…

You missed